ខេត្តសៀមរាប ៖ នៅថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020 វេលាម៉ោង05 នឹង30នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើចុះប្រតិបត្តិការបង្រ្កាបបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើនៅចំណុចលើដងផ្លូវភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅក្នុងការប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងឃាត់បានរថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងនិងមនុស្សពីរនាក់ រួមមានទី1ឈ្មោះកែវ ឧត្តម ហៅធារ៉ា ភេទប្រុសអាយុ30ឆ្នាំរស់នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី2មានឈ្មោះទុយ វិទ្ធី ហៅចៀនភេទប្រុសអាយុ25ឆ្នាំរស់នៅភូមិដើមផ្គៀកឃុំព្រៃស្លឹកទ្រាំងខេត្តតាកែវ។
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានឡានម៉ាកREVOពណ៍ស សេរីឆ្នាំ2016ចំនួន1គ្រឿង ហើយឈើប្រភេទឈើផ្ជឹកមានចំនួន2,92ម៉ែត្រគីប វត្ថុតាងទាំងអស់នេះត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបន្តតាមនីតិវិធី។