ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ចេង ចាន់ដូណា អភិបាលរង ស្រុកកំពង់លែង ដឹកនាំកម្លាំងចម្រុះ ចំនួន ២៩ នាក់ ចុះបង្រ្កាបបទល្មើសនេសាទរុះរើ (របាំងសាច់អួន)នៅក្នុងដែនអភិរក្សឡូត៍លេខ១០ ចំណុចដៃដុំរទះ ក្នុងភូមិសាស្ត្រឃុំសំរោងសែន ចំណុចជើងគ្រួស ក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលក្នុងការចុះបង្រ្កាបរួមមាន ៖ របាំងសាច់អួនចំនួន០៦កន្លែង ប្រវែង៦០០ម៉ែត្រ, លូសាច់អួន ០៨មាត់, បង្គោល ៣០០ដើមនិងបានលែងត្រីចម្រុះចំនួន ៥០គីឡូក្រាម ឧបករណ៍បង្រ្កាបត្រូវបានរក្សាទុកដើម្បីអនុវត្តតាមនិតិវិធី។ ក្នុងការចុះប្រតិបត្តិការនោះដោយប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន០៩គ្រឿង ៕